newsare.net
នៅតែមួយថ្ងៃទៀតប៉ុណ្ណោះ ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់ត្រូវជួបចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដការចរចាអាមេរិក-អ៊ីរ៉ង់ នៅប៉ាគីស្ថានចាប់ស្រពិចស្រពិល បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើលីបង់
នៅតែមួយថ្ងៃទៀតប៉ុណ្ណោះ ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់ត្រូវជួបចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាព។ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ប៉ាគីស្ថានបានរឹតបន្តឹងសន្តិសុខ បិទផ្លូវ និងសម្រេចឲ្យមន្រ្តីរដ្ឋការឈប់សម្រាកពីរថ្ងៃ តាំងពីថ្ងៃព្រហស្បតិ៍ទី៩មេសា។ លោកដូណាល់ ត្រាំបាននិយាយប្រាប់ទូរទស្សន៍អាមេរិកពីក្តីសុទិដ្ឋិនិយមរបស់លោកថា នឹងអាចឈានទៅចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ប៉ុន្តែ តេហេរ៉ង់វិញមិនបានបង្ហាញសញ្ញាវិជ្ជមានច្រើននោះទេ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារដ៏ចាស់ដៃ ទៅលើលីបង់ ដោយសម្លាប់មនុស្សយ៉ាងតិច ៣០០នាក់។ ទាំងប៉ាគីស្ថាន និងអ៊ីរ៉ង់សុទ្ធតែអះអាងថា អ៊ីស្រាអែលបានរំលោភបទឈប់បាញ់ ព្រោះថា លីបង់មានឈ្មោះនៅក្នុងបទឈប់បាញ់បណ្តោះអាសន្ន រវាងអាមេរិក និងអ៊ីរ៉ង់។ Read more











