newsare.net
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាតើប៉ាគីស្ថានមានសមត្ថភាពអីទើបអាចបញ្ចុះបញ្ចូលឲ្យអាមេរិកនិងអ៊ីរ៉ង់ផ្អាកសង្រ្គាម និងចូលតុចរចា?
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់? Read more











