newsare.net
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរទូទាំងប្រទេសបានចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្ទេវតាឆ្នាំចាស់ថ្លែងពីការរីកចម្រើនរបស់កម្ពុជា តែជួបគ្រោះអកុសលដោយមានការឈ្លានពានពីថៃ
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរទូទាំងប្រទេសបានចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១ ដែលជាថ្ងៃមហាសង្ក្រាន្ត និងជាថ្ងៃទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» ដែលជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម។ នៅក្នុងពិធីជានិមិត្តរូបដែលផលិតឡើងដោយទូរទស្សន៍ជាតិកម្ពុជា (ទទក) ទេវតាឆ្នាំចាស់ព្រះនាម «គោរាគៈទេវី» ដែលជារាជបុត្រីទី២ នៃកបិលមហាព្រហ្មបានប្រាប់ទេវតាឆ្នាំថ្មីថា ប្រទេសកម្ពុជានារយៈពេល ១ឆ្នាំកន្លងទៅមានការរីកចម្រើនជាលំដាប់ ហើយប្រជារាស្ត្រមានសេចក្តីសុខ មានសាមគ្គីភាព សម្បូរសប្បាយ។ តែទេវតាឆ្នាំចាស់មិនភ្លេចលើកឡើងពីគ្រោះអកុសលដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសជិតខាង(ថៃ) ទេ និងថាការឈ្លានពាននេះបានបណ្តាលឲ្យពលរដ្ឋនៅតាមខេត្តជាប់ព្រំដែនរងទុក្ខ វេទនា។ តែបញ្ហាមួយនេះត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល រួមទាំងមហាជនខ្មែរទូទាំងប្រទេស៕ Read more











