newsare.net
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានស្នើសុំឱ្យពលរដ្ឋរស់នៅក្បែរទីតាំងរមន្ត្រីនាំពាក្យសាលាក្រុងសុំការយោគយល់ពីពលរដ្ឋរស់នៅក្បែរទីតាំងរៀបចំកម្មវិធីកម្សាន្តចំពោះសំឡេងរំខាន
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានស្នើសុំឱ្យពលរដ្ឋរស់នៅក្បែរទីតាំងរៀបចំកម្មវិធីនគរសង្ក្រាន្ត ពិសេសជិតតំបន់មានឆាកប្រគំតន្ត្រីមានការយោគយល់ចំពោះផលរំខាន ដ្បិតថា កម្មវិធីទាំងមូលនឹងបញ្ចប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ការសុំក្តីអនុគ្រោះយ៉ាងដូចនេះធ្វើឡើងបន្ទាប់ពីមានពលរដ្ឋមួយចំនួនដែលរស់នៅក្បែរទីតាំងប្រគំតន្ត្រី តាមបណ្តោយទន្លេចតុមុខបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ព្រោះតែសំឡេងរំខានពីការប្រគុំតន្ត្រីរហូតដល់ម៉ោង ១១យប់ ស្ទើរពេញមួយសប្តាហ៍។ សម្រាប់លោកស្រី ដោ សម្ផស្ស ក្នុងករណីនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួលជាមួយក្រុមការងាររៀបចំកម្មវិធី ដើម្បីបន្ថយសំឡេង និងបិទនៅម៉ោង១០ និង៣០នាទីយប់វិញ។ Read more











