newsare.net
កម្ពុជានឹងបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធបដិការ ដើម្បីធានាថាអាមេរិកនឹងមិនយកពលោក ស៊ុន ចាន់ថុល៖ កម្ពុជាបន្តចរចាពន្ធជាមួយអាមេរិក ដើម្បីរក្សាអត្រាពន្ធមិនឲ្យលើស១៩%
កម្ពុជានឹងបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធបដិការ ដើម្បីធានាថាអាមេរិកនឹងមិនយកពន្ធគយលើស ១៩%ពីកម្ពុជា ដូចដែលឯកភាពគ្នាក្នុងពេលចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ តាមលោក ស៊ុន ចាន់ថុល កម្ពុជាគឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចុះកិច្ចព្រមព្រៀងពន្ធបដិការជាមួយសហរដ្ឋអាមេរិក។ ក្រុមការងារចរចាពន្ធបដិការកម្ពុជា-អាមេរិក នឹងបន្តកិច្ចពិភាក្សាគ្នាម្តងទៀតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលអាមេរិកបានចេញសាលក្រមបញ្ជាឲ្យលុបចោលពន្ធបដិការដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លើគ្រប់ប្រទេសក្នុងពិភពលោក ដោយរាប់ទាំងកម្ពុជាផង ក្នុងអត្រាពន្ធ១៩%។ តែភា្លមៗ លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការដាក់ចេញអត្រាពន្ធថ្មី១០% លើបណ្តាប្រទេសទាំងអស់ និងមានសុពលភាពរយៈពេល ១៥០ថ្ងៃ៕ សូមស្តាប់ការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ដូចតទៅ៖ Read more











