newsare.net
នៅថ្ងៃទី១៥ ខែមិថុនានេះ តុលាការកំពូលបានបើកសវនាការលើបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន ទីប្រឹក្លោក រ៉ុង ឈុន សង្ឃឹមទទួលបានសេរីភាពពេញលេញឡើងវិញដើម្បីធ្វើនយោបាយ
នៅថ្ងៃទី១៥ ខែមិថុនានេះ តុលាការកំពូលបានបើកសវនាការលើបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ជាបណ្តឹងដែលលោក រ៉ុង ឈុន ប្តឹងជំទាស់នឹងសាលក្រមតុលាការជាន់ទាបដែលបានកាត់ទោសលោក ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកសិទ្ធិនយោបាយអស់មួយជីវិត។ នៅចំពោះមុខអ្នកគាំទ្រ និងអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ លោក រ៉ុង ឈុន បានឲ្យដឹងថា លទ្ធផលនៃសវនាការលើបណ្តឹងរបស់លោកនឹងត្រូវតុលាការកំពូលប្រកាសនៅថ្ងៃទី១៩ ខែមិថុនាចុងសប្តាហ៍នេះ។ ទោះជាយ៉ាងណា អតីតអ្នកទោសរឿងព្រំដែនរូបនេះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់រូបលោកឲ្យមានសេរីភាពពេញលេញឡើងវិញក្នុងការធ្វើនយោបាយ។ Read more











