newsare.net
ខណៈពេលដែលអាមេរិក និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ ក្រសួមន្ទីរបញ្ចកោណស្នើសុំថវិកា៨០ពាន់លានដុល្លារពីខុនហ្រ្កេសដើម្បីរ៉ាប់រងខ្ទង់ចំណាយលើសង្រ្គាមអ៊ីរ៉ង់
ខណៈពេលដែលអាមេរិក និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ ក្រសួងការពារជាតិអាមេរិកបានដាក់ឯកសារស្នើសុំថវិកាប្រមាណ៨០ពាន់លានដុល្លារដើម្បីទប់ទល់នឹងការចំណាយទៅលើសង្រ្គាមអ៊ីរ៉ង់។ យោងតាមការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal នៅសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិកព្រមានពីការកាត់បន្ថយការហ្វឹកហាត់ និងចំនួនទាហានដែលរដ្ឋបាលលោកដូណាល់ត្រាំបានបញ្ជាឲ្យដាក់ពង្រាយនៅតាមព្រំដែនម៉ិកស៊ិក ក្នុងករណីដែលសភាខុនហ្រ្កេសមិនអនុម័តកញ្ចប់ថវិកាធ្វើសង្រ្គាម។ Read more











