newsare.net
នៅកូរ៉េខាងជើង មេដឹកនាំ លោក គីម ជុងអ៊ុនបានសន្យាពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ និងកម្លាំលោក គីម ជុងអ៊ុនប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិប្រឈមនឹងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ
នៅកូរ៉េខាងជើង មេដឹកនាំ លោក គីម ជុងអ៊ុនបានសន្យាពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ និងកម្លាំងយោធាឲ្យកាន់តែខ្លាំងជាងមុន ដោយផ្អែកលើបច្ចេកវិទ្យានុយក្លេអ៊ែរ។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA ក្នុងថ្ងៃអង្គារ ទី២៣ មិថុនា។ បើតាម KCNA ការប្តេជ្ញាដូចនេះរបស់មនុស្សខ្លាំងកូរ៉េខាងជើងធ្វើឡើងដោយលោក គីម ជុងអ៊ុនបានមើលឃើញថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការធ្វើទំនើបកម្មកងទ័ពដែលអាចរុញស្ថានការណ៍នៅឧបទី្វបកូរ៉េឲ្យខិតទៅរកហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានថ្លែងដូចនេះនៅក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់គណបក្សពលករ។ Read more











