newsare.net
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ គឺក្រសួងសេដ្ឋកិច្ច ក្រសួងកកម្ពុជាបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ ដើម្បីដោះស្រាយទំនិញនាំចូលពាក់ព័ន្ធពលកម្មដោយបង្ខំ
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ គឺក្រសួងសេដ្ឋកិច្ច ក្រសួងការងារ និងក្រសួងពាណិជ្ជកម្មដើម្បីដោះស្រាយបញ្ហានាំចូលទំនិញដែលមានជាប់ពាក់ព័ន្ធនឹងការងារដោយបង្ខំ។ ផ្តួចផ្តើមឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកអូន ព័ន្ធមុនីរ័ត្ន ក្រុមការងារអន្តរក្រសួងថ្មីនេះមានភារកិច្ចត្រួតពិនិត្យទំនិញនាំចូលដែលសង្ស័យជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ គួរដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះធ្វើឡើងក្រោយ រដ្ឋាភិបាលអាមេរិកស្នើដាក់ពន្ធលើទំនិញបន្ថែមក្នុងអត្រា ១០-១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន ៦០ រួមទាំងកម្ពុជាពាក់ព័ន្ធនឹងកង្វល់ស្តីពីបញ្ហាពលកម្មដោយបង្ខំ។ Read more











