newsare.net
២ខែមកហើយ ដែលរដ្ឋាភិបាលរបស់លោកមីនអ៊ុងឡាំង អតីតមេដឹកនាំរបបសឹកភូមា ប្រកាសផ្ទេរលោកហេតុអ្វី ក្រុមយោធាភូមាលាក់កំបាំងយ៉ាងជិត កន្លែងឃុំឃាំងលោកស្រីអ៊ុងសាន ស៊ូជី?
២ខែមកហើយ ដែលរដ្ឋាភិបាលរបស់លោកមីនអ៊ុងឡាំង អតីតមេដឹកនាំរបបសឹកភូមា ប្រកាសផ្ទេរលោកស្រីអ៊ុងសាន ស៊ូជីចេញពីពន្ធនាគារទៅដាក់ឃុំក្នុងគេហដ្ឋាន។ ប៉ុន្តែ រហូតមកដល់ពេលនេះ ទាំងក្រុមគ្រួសារ និងមនុស្សស្និទ្ធនឹងលោកស្រី នៅតែមិនទាន់ដឹងថា តើក្រុមយោធាភូមាបានយកជ័យលាភីណូបែលសន្តិភាពទៅលាក់ទុក នៅកន្លែងណាទេ។ គ្មានដំណឹងណាមួយពីម្តាយ លោកគីម អារីស កូនប្រុសរបស់លោកស្រីផ្ទាល់មិនដឹងថា តើម្តាយរបស់លោកនៅ មានជីវិតរស់ដែរឬទេ។ តើមេដឹកនាំភូមាពិតជាសម្រាលទោស និងផ្ទេរលោកស្រីអ៊ុងសាន ស៊ូជីចេញពីពន្ធនាគារ ទៅកន្លែងឃុំខ្លួនក្នុងគេហេដ្ឋានមែន ឬគ្រាន់តែបោកបញ្ឆោតសហគមន៍អន្តរជាតិ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការយោគយល់នៅក្រោយដោះចោលឯកសណ្ឋានយោធា? តើលោកស្រីអ៊ុងសាន ស៊ូជីកំពុងស្ថិតនៅកន្លែងណាឲ្យប្រាកដ? យើងស្តាប់សេចក្តីរាយការណ៍របស់ឈាង បុប្ផា Read more











