newsare.net
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ កម្មករនៅរោងចក្រ ខូហ្ស៊ី នីត បានចុះតវ៉ាបិទផ្លូវជាតិលេសង់ត្រាល់ថា ការតវ៉ាបិទផ្លូវជាតិលេខ៣ផ្ទុះឡើងដោយសាររោងចក្ររឹតត្បិតសិទ្ធិសហជីព
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ កម្មករនៅរោងចក្រ ខូហ្ស៊ី នីត បានចុះតវ៉ាបិទផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតផ្សារព្រៃទទឹង ស្ថិតនៅក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះថា ផ្អែកតាមបណ្តាញកម្មករនៅរោងចក្រ ខូហ្ស៊ី នីត ការបិទផ្លូវនៅព្រឹកថ្ងៃទី៨កក្កដានេះដោយសារការបញ្ឈប់ប្រធានក្រុមកម្មករនៅរោងចក្រខូហ្ស៊ី នីត និងបញ្ហាការររឹតត្បិតសិទ្ធិសេរីភាពនៅកន្លែងការងារ។ Read more











