newsare.net
អាជ្ញាធរថៃនឹងដោះលែងអ្នកនេសាទខ្មែរ ៣នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំអ្នកនាំពាក្យក្រសួងការបរទេស៖ ថៃព្រមដោះលែងអ្នកនេសាទខ្មែរ ៣នាក់នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦
អាជ្ញាធរថៃនឹងដោះលែងអ្នកនេសាទខ្មែរ ៣នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមកកាន់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការដោះលែងពលរដ្ឋខ្មែរទាំង៣នាក់កើតមានបន្ទាប់ពីមន្រ្តីកុងស៊ុលកម្ពុជាបានទៅសួរសុខទុក្ខអ្នកនេសាទខ្មែរទាំង ៣នាក់ដែលកំពុងឃុំខ្លួននៅប្រទេសថៃ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ។ ក្រៅពីទាមទារឱ្យដោះលែងអ្នកនេសាទខ្មែរទាំង ៣នាក់ មន្ត្រីកម្ពុជាក៏កំពុងស្នើសុំឲ្យអាជ្ញាធរថៃផ្តល់ទូកនេសាទរបស់ពលរដ្ឋខ្មែរមកវិញ តែភាគីថៃតម្រូវឲ្យអ្នកនេសាទខ្មែររៀបចំឯកសារ និងស្វែងរកមេធាវីទាមទារតាមនីតិវិធីច្បាប់របស់ប្រទេសថៃ។ ទោះជាយ៉ាងនេះក្តី លោក ចាន់ រតនា អះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយលើបញ្ហានេះ។ Read more











