newsare.net
ក្នុងឱកាសបុណ្យជាតិបារាំង លោកប្រធានាធិបតីម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខមន្ត្លោកម៉ាក្រុង៖ បារាំងនិងអឺរ៉ុបត្រៀមប្រយុទ្ធការពារ សិទ្ធិនិងសេរីភាព បើទោះបីជាត្រូវពលីជីវិត
ក្នុងឱកាសបុណ្យជាតិបារាំង លោកប្រធានាធិបតីម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខមន្ត្រីក្រសួងការពារជាតិ និងមេទ័ពបារាំងធំៗ កាលពីថ្ងៃទី១៣កក្កដាម្សិលមិញ។ លោកម៉ាក្រុងបានអះអាងថា ការសន្យាដំឡើងការចំណាយ ដើម្បីពង្រឹងកម្លាំងសមត្ថភាពរបស់កងទ័ពបារាំង គឺជាអាទិភាពដើម្បីឲ្យបារាំងនិងអឺរ៉ុប អាចមានស្វ័យភាពយុទ្ធសាស្ត្រ។ លោកម៉ាក្រុង បានលើកឡើងថា ស្របពេលដែលសង្គ្រាមនិងភាពចលាចលកំពុងតែគំរាមពិភពលោក បារាំងនិងប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត ត្រូវតែរួមសាមគ្គីគ្នារៀបចំឲ្យមានស្តង់ដាសព្វាវុធរួម ផលិតដោយអឺរ៉ុបខ្លួនឯង ទុកការពារសន្តិសុខអឺរ៉ុបខ្លួនឯង។ គ្មានឡើយពាក្យជាតិនិយម គឺមានតែការស្នេហាជាតិនិងការរួមសាមគ្គីគ្នារវាងសមាជិកអឺរ៉ុប។ Read more











