newsare.net
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស កញ្ញា ភឹង សោភា និងលមេធាវីថា លោក ស្រ៊ុន ស្រ៊ន មិនទាន់មានសេរីភាពនៅឡើយ ព្រោះកំពុងរង់ចាំការសម្រេចរបស់តុលាការ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយបញ្ចប់ការអនុវត្តទោស ២ឆ្នាំក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿងបញ្ចេញមតិជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ប៉ុន្តែ សម្រាប់លោក ស្រ៊ុន ស្រ៊ន ដែលអនុវត្តទោស ២ឆ្នាំ រួចរាល់ដែរនោះ មិនទាន់ត្រូវបានតុលាការដោះលែងនៅឡើយ ដោយហេតុថា សកម្មជនរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំទៀត ក្នុងសំណុំរឿង«ញុះញង់» ប្រព្រឹត្តកាលពីឆ្នាំ២០២៣។ លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យលោក ស្រ៊ុន ស្រ៊ន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៥ ខែកក្កដានេះថា លោក និងកូនក្តីកំពុងរង់ចាំមើលការសម្រេចរបស់តុលាការនៅថ្ងៃទី២៥ ខែកក្កដានេះ។ លោកមេធាវី សឺន ជុំជួន យល់ថា កូនក្តីរបស់លោកគួរតែទទួលបានការដោះលែង ពោលមិនគួរយកសំណុំរឿងចាស់ ដែលតុលាការបានកាត់ទោសកំបាំងមុខកាលពីឆ្នាំ២០២៤ មកអនុវត្តទោសបន្តនាពេលនេះឡើយ។ Read more











