newsare.net
គណបក្សជំនាន់ថ្មីនៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទលោក ហង្ស ពុទ្ធា៖ គ.ជ.ប នឹងឆ្លើយតបសំណើសុំអន្តរាគមន៍របស់បក្សជំនាន់ថ្មី
គណបក្សជំនាន់ថ្មីនៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីមន្រ្តីបក្សរបស់ខ្លួនដែលអះអាងថា ត្រូវបានមេឃុំប្រាំបីមុំ ក្នុងស្រុកទ្រាំងខេត្តតាកែវ ចាក់សោបង្ខាំងនៅក្នុងសាលាឃុំ និងគំរាមវាយខ្នោះ ដោយសារតែរឿងជូនដំណឹងលើកស្លាកសញ្ញាគណបក្ស។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣១ កក្កដានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថ គ.ជ.ប បានទទួលលិខិតសុំកិច្ចអន្តាគមន៍ពីគណបក្សជំនាន់ថ្មីរួចហើយ និងថា គ.ជ.ប កំពុងរៀបចំការឆ្លើយលើករណីមួយនេះជាលាយលក្ខណ៍អក្សរទៅកាន់គណបក្សវិញ។ ទោះជាយ៉ាងនេះ លោក ហង្ស ពុទ្ធា បញ្ជាក់យ៉ាងខ្លីថា ការលើកស្លាកសញ្ញាគណបក្ស គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ សូមស្តាប់ការលើកឡើងរបស់លោក ហង្ស ពុទ្ធា ដូចតទៅ៖ Read more











