newsare.net
លោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។នេះបើតាមការផ្សអ្នកវិភាគ៖ ទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នៅកម្ពុជាជាការប្រឹងប្រែងពង្រឹងភាពស្របច្បាប់របស់រដ្ឋាភិបាលក្រុងណៃពិដោ
លោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។នេះបើតាមការផ្សាយរបស់ព្រឹទ្ធសភាកម្ពុជានៅលើបណ្តាញសង្គមនៅថ្ងៃចន្ទទី ១៧សីហា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ មិនត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយ។ តែអ្នកវិភាគមើលឃើញថា ទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នៅកម្ពុជាជាការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រឹងភាពស្របច្បាប់នៃរដ្ឋាភិបាលក្រុងណៃពិដោ ដែលបន្តរងការរិះគន់យ៉ាងខ្លាំងអំពីការរំលោភសិទ្ធិមនុស្ស។ Read more











