newsare.net
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយកតើជីវិតនយោបាយប្រឆាំងរបស់លោក កឹម សុខា ត្រូវបញ្ចប់ ក្រោយពេលកូនស្រីទទួលតំណែងក្នុងជួររដ្ឋាភិបាល?
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃចន្ទ ទី១៧សីហា។ ការតែងតាំងនេះធ្វើឡើងក្រោយពេលដែលលោក កឹម សុខា បាននាំកញ្ញា កឹម មនោវិទ្យា ទៅជួបលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៦សីហា។ រីឯលោក កឹម សុខា មេដឹកនាំអតីតបក្សប្រឆាំងវិញ គេនៅមិនដឹងថា តើលោកនឹងអាចទទួលបានតំណែងដូចកូនស្រី ឬបន្តរក្សាមរតកនយោបាយក្នុងនាមជាមេដឹកនាំអតីតបក្សប្រឆាំងឬយ៉ាងណា។ អ្នកឃ្លាំមើលនយោបាយកម្ពុជាមួយចំនួននៅរារែកក្នុងការសន្និដ្ឋាន និងខ្លះទៀតយល់ថា ជីវិតនយោបាយជាអ្នកប្រឆាំងរបស់លោក កឹម សុខា បានដើរដល់ទីបញ្ចប់ ក្រោយពេលកូនស្រីរបស់លោកទទួលតំណែងក្នុងជួររដ្ឋាភិបាលរបស់ហ៊ុន ម៉ាណែត។ Read more











