newsare.net
ជាមួយសំឡេងគាំទ្រចំនួន ១៤ និងសំឡេងអនុបវាទរបស់រុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការនៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតគាំទ្រផែនការរបស់អាមេរិកស្តីពីបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា
ជាមួយសំឡេងគាំទ្រចំនួន ១៤ និងសំឡេងអនុបវាទរបស់រុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅទីបំផុតទៅ បានបោះឆ្នោតលើសេចក្តីសម្រេចស្តីពីបទឈប់បាញ់ នៅហ្កាហ្សា។ នៅថ្ងៃចន្ទទី១០មិថុនា ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉កបានបោះឆ្នោតគាំទ្រផែនការបទឈប់បាញ់របស់អាមេរិក នៅក្នុងខណៈពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោកអង់តូនី ប្លីងកិនកំពុងធ្វើដំណើរទស្សនកិច្ចនៅតំបន់ដើមបូព៌ា។ នៅអ៊ីស្រាអែល ប្រមុខការបរទេសអាមេរិកអះអាងថា នៅក្នុងជំនួបកាលពីយប់ថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបញ្ជាក់សាជាថ្មីថា នឹងអនុវត្តផែនការ៣ដំណាក់កាលដើម្បីបិទបញ្ចប់សង្រ្គាម នៅហ្កាហ្សា។ Read more