newsare.net
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផលោក មាស វីរិទ្ធ៖គ្រឿងញៀន៤តោនត្រូវបំផ្លាញថ្ងៃនេះនិងច្រើនតោនទៀតនឹងបំផ្លាញនៅ២០២៥
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនសុទ្ធជាង៤តោន នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង ៣តោនផ្សេងទៀត ដែលជាអាស៊ីតមិនទាន់អាចបំផ្លាញដោយវិធីដុតបានទេ ព្រោះត្រូវរង់ចាំការបន្សាបដោយបច្ចេកទេសផ្សេងពីនេះ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី១៤ ខែមិថុនានេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅថ្ងៃនេះជាលទ្ធផលនៃការបង្ក្រាបរបស់សមត្ថកិច្ចនៅចុងឆ្នាំ២០២២ ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។ តាមលោក មាស វីរិទ្ធ នៅមានគ្រឿងញៀនជាច្រើនតោនទៀតដែលមិនទាន់ចប់នីតិវិធីតុលាការនឹងត្រូវដុតបំផ្លាញនៅឆ្នាំ ២០២៥ខាងមុខ៕ Read more