newsare.net
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងលោក ឈុំ សុជាតិ៖ រដ្ឋមន្ត្រីការពារជាតិជំរុញឲ្យក្រុមការងារប្រឹងស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ដំណឹង
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានចុះទៅដល់តំបន់ដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដានៅក្នុងតំបន់ជួរភ្នំក្រវាញនៃខេត្តពោធិ៍សាត់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែកក្កដានេះ នាយឧត្តមសេនីយ៍ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា បានជំរុញឲ្យក្រុមការងារប្រឹងប្រែងបន្ថែមទៀតក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងឲ្យបានឆាប់ បើទោះណាជាស្ថានភាពភូមិសាស្ត្រមានការលំបាកក៏ដោយ៕ Read more