newsare.net
នៅលីបង់ ការវាយប្រហារគ្នាទៅវិញ ទៅមក រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែខ្លាំងក្លា។សង្រ្គាមអ៊ីស្រាអែលនៅលីបង់៖ កងទ័ពមួកខៀវកម្ពុជានៅលីបង់នៅបន្តបេសកកម្មដោយប្រុងប្រយ័ត្ន
នៅលីបង់ ការវាយប្រហារគ្នាទៅវិញ ទៅមក រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែខ្លាំងក្លា។ នៅថ្ងៃអង្គារទី១ អ៊ីស្រាអែលបានប្រកាសបើកសមរភូមិប្រយុទ្ធថ្មើរជើងចូលប្រទេសលីបង់ ជាលើកទី១ គិតចាប់តាំងពីចប់សង្រ្គាមលីបង់ អ៊ីស្រាអែល ឆ្នាំ ២០០៦។ នៅភាគខាងត្បូងលីបង់ ដែលជាគោលដៅវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលដើម្បីបោសសម្អាតក្រុមហេសបូឡាលីបង់ មានកងទ័ពមួកខៀវកម្ពុជាចំនួន ១៨៥នាក់កំពុងបំពេញបេសកកម្មមនុស្សធម៌ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីក និងកាកសំណល់សង្រ្គាម កងកម្លាំងមួកខៀវកម្ពុជាប្រចាំការនៅលីបង់ មានសុវត្ថិភាពធម្មតា។ Read more