newsare.net
ជាង៣ឆ្នាំ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុភូមា៖ អស់មេដឹកនាំ តើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ កំពុងរលត់ដូចភ្លើងទៀនឬ?
ជាង៣ឆ្នាំ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី គេសង្កេតឃើញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកអ៊ុងសាន ស៊ូជី ហាក់កំពុងបាក់កម្លាំង រលាយសាបសូន្យម្តងបន្តិចៗ។ លោកស្រីអ៊ុងសាន ស៊ូជី និងសមាជិកធំៗភាគច្រើន កំពុងជាប់នៅក្នុងឃុំ ខណៈមេដឹកនាំធំៗ ដែលមានវ័យចំណាស់របស់គណបក្សនេះ បានស្លាប់ម្តងមួយៗ។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានធ្លាក់ចុះទន់ខ្សោយ គ្មានធនធានមនុស្ស ធ្វើឲ្យក្រុមយោធាមានសង្ឃឹមកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត ដែលរបបសិកបានសន្យាថានឹងរៀបចំធ្វើនៅឆ្នាំក្រោយ។ Read more