newsare.net
ក្នុងជន្មាយុ៧៣ឆ្នាំ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានធ្វើពិធីស្បថចូលតំណែង ជាផ្លូវការឥណ្ឌូណេស៊ី៖ ប្រធានាធិបតីថ្មីស្បថចូលកាន់តំណែងជាផ្លូវការ
ក្នុងជន្មាយុ៧៣ឆ្នាំ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានធ្វើពិធីស្បថចូលតំណែង ជាផ្លូវការ ជំនួសលោក ចូកូ វីដូដូ និងក្លាយជា ប្រធានាធិបតីជំនាន់ទី ៨ របស់ឥណ្ឌូណេស៊ី ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ធ្លាប់បានចាញ់ឆ្នោត ២ ដងរួចមកហើយ ទម្រាំតែអាចក្លាយជាថ្នាក់ដឹកនាំកំពូល នៅគ្រានេះ។ ក្នុងអតីតកាលជាមេទាហាន, រូបលោកត្រូវគេរិះគន់ខ្លាំង អំពីការបង្ក្រាបបង្ហូរឈាមសកម្មជនប្រឆាំង និងបំពានសិទ្ធិមនុស្ស រហូតដល់សហរដ្ឋអាមេរិកនិងកាណាដា បិទខ្ទប់មិនផ្តល់ទិដ្ឋាការ។ Read more