newsare.net
រដ្ឋបាលខេត្តពោធិ៍សាត់បានអំពាវនាវឱ្យពលរដ្ឋ ផ្អាកធ្វើស្រែប្រាំងលើកទី២ បការអំពាវនាវឲ្យកសិករផ្អាកធ្វើស្រែប្រាំងលើកទី២ ឆ្លុះបញ្ចាំងយ៉ាងណាពីនយោបាយទឹករបស់រដ្ឋាភិបាល?
រដ្ឋបាលខេត្តពោធិ៍សាត់បានអំពាវនាវឱ្យពលរដ្ឋ ផ្អាកធ្វើស្រែប្រាំងលើកទី២ បន្ទាប់ពីប្រមូលផលរួចនៅដើមឆ្នាំ ២០២៥ខាងមុខ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ធ្នូ ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ គូសបញ្ជាក់ថា ការបន្តធ្វើស្រែប្រាំង លើកទី២ នៅឆ្នាំ២០២៥ អាចនឹងធ្វើឲ្យពលរដ្ឋខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្រោចស្រពដំណាំ នៅរដូវប្រាំង។ សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ក៏ធ្លាប់បានប្រាប់ឲ្យកសិករផ្អាកធ្វើស្រែប្រាំងលើកទី២ដែរ ដោយបារម្ភខ្លាចខ្វះទឹក ខណៈនៅឆ្នាំ២០២៤ មានបាតុភូតរាំងស្ងួត។ អ្នកតាមដានសង្គម យល់ថា ការអំពាវនាវឲ្យកសិករផ្អាកធ្វើស្រែប្រាំងជាថ្មីទៀតនេះ បង្ហាញថា ការអនុវត្តគោលនយោបាយទឹករបស់រដ្ឋាភិបាលនៅមានកម្រិត។ Read more