newsare.net
ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះជាខួប៧ថ្ងៃនៃឃាតកម្មលោក លិម គិមយ៉ា សមាជិកសភានៃអតីតគណបក្សសង្គ្រតើរដ្ឋាភិបាលកម្ពុជាគួររួមចំណែកយ៉ាងណាដើម្បីរកយុត្តិធម៌ឱ្យលោកលិម គិមយ៉ា?
ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះជាខួប៧ថ្ងៃនៃឃាតកម្មលោក លិម គិមយ៉ា សមាជិកសភានៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីល្ងាចថ្ងៃទី៧ មករា។ ក្នុងខួប ៧ថ្ងៃនេះ បក្សនយោបាយខ្មែរខ្លះ រួមទាំងសង្គមស៊ីវិលនៅកម្ពុជា និងនៅក្រៅប្រទេសបានរៀបចំពិធីបុណ្យរៀងៗខ្លួន។ តែពីខាងរដ្ឋាភិបាលកម្ពុជាវិញ អ្នកនាំពាក្យលោកប៉ែន បូណាបានអះអាងថា ក្នុងនាមជាខ្មែរតែមួយ និងនៅពេលដែលមានករណីបែបនេះ ខ្មែរតែងតែមានសម្មានចិត្តចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រោះនេះជាគុណធម៌របស់ខ្មែរទូទៅ និងថា រដ្ឋាភិបាលកម្ពុជាមានជំហរចូលរួមយ៉ាងសកម្មនៅក្នុងរឿងឃាតកម្មនេះ។ តើរដ្ឋាភិបាលកម្ពុជាគួររួមចំណែកយ៉ាងណាដើម្បីរកយុត្តិធម៌ឱ្យលោកលិម គិមយ៉ា? Read more