newsare.net
ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការចងក្រងកសិករតើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីបញ្ចុះបញ្ចូលកសិករឲ្យចូលក្នុងសហគមន៍កសិកម្មទំនើប?
ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការចងក្រងកសិករដែលមានដីដាំដុះកសិកម្មឲ្យដាំដុះរួមគ្នាជាលក្ខណៈសហគមន៍ដោយមានការគាំទ្រផ្នែកបច្ចេកទេស ទុន និងទីផ្សារ។ តាមមន្ត្រីក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបនឹងជួយឱ្យកសិករកាត់បន្ថយថ្លៃដើមផលិត មិនប្រឈមបញ្ហាកង្វះទុន និងមិនបារម្ភពីបញ្ហាគុណភាពក្រោយប្រមូលផលបាន ពិសេសមានទីផ្សារសម្រាប់លក់មួយច្បាស់លាស់។ អ្នកជំនាញផ្នែកកសិកម្មបង្ហាញជំហរគាំទ្រគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តែបានស្នើឱ្យរដ្ឋាភិបាលមានឆន្ទៈជួយកសិករឱ្យបានផុលផុស៕ Read more