newsare.net
កិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរ មកជារថយន្តប្រភេទដឹលោក ហ្វា សាលី៖ កម្មករនៅតែប្រឈមនឹងសុវត្ថិភាពធ្វើដំណើរដោយឈរនៅលើរថយន្តដឹកទំនិញ
កិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរ មកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក៏ប៉ុន្តែមិនទាន់ចេញជាលទ្ធផលយ៉ាងណានៅឡើយ។ តាមគម្រោង យន្តការផ្លាស់ប្តូរការធ្វើដំណើររបស់កម្មករ និយោជិតពីរថយន្តដឹកទំនិញ ទៅជារថយន្តមានសុវត្ថិភាព ត្រូវធ្វើឲ្យចេញជាលទ្ធផលនៅឆ្នាំ២០២៧ខាងមុខ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានឲ្យដឹងថាគម្រោងផ្លាស់ប្តូររថយន្តធ្វើដំណើររបស់កម្មករនិយោជិតប្រកបដោយសុវត្ថិភាពគួរតែត្រូវបានបញ្ចប់មុនកាលកំណត់ ព្រោះថា កម្មករនិយោជិតនៅតែបន្តជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយសារការធ្វើដំណើរដោយឈរនៅលើរថយន្តដឹកទំនិញ។ Read more