newsare.net
ថ្មីៗនេះនៅតាមបណ្តេញសង្គម គេសង្កេតឃើញមានការចែកចាយវីដេអូមួយចំនួន ដែលបង្ហាញពីសកម្មភាពចល័តទលោក ម៉ៅ ផល្លា៖ គ្មានការចល័តទ័ព និងគ្រឿងសព្វាវុធសឹកទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ
ថ្មីៗនេះនៅតាមបណ្តេញសង្គម គេសង្កេតឃើញមានការចែកចាយវីដេអូមួយចំនួន ដែលបង្ហាញពីសកម្មភាពចល័តទ័ព និងការដឹកសព្វាវុធសម្រាប់ធ្វើសឹកសង្គ្រាម ទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ។ ការចែកចាយវីដេអូជាបន្តបន្ទាប់កើតមានឡើង ក្រោយពីមានហេតុការណ៍ប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពខ្មែរ និងកងទ័ពថៃ នៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃពី១៣កុម្ភៈកន្លង។ ឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ កុម្ភៈនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាបានបដិសេធថា គ្មានការចល័តទ័ព និងគ្រឿងសព្វាវុធសម្រាប់ធ្វើសឹកសង្គ្រាមទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃនោះទេ និង ថារាល់ការចែកចាយវីដេអូខាងលើជាព័ត៌មានបំផ្លើសការពិត។ បើតាមលោក ម៉ៅ ផល្លា ការដាក់ទ័ពល្បាតរបស់ភាគីខ្មែរនិងថៃ គឺមានតាំងពីយូរមកហើយ ដើម្បីរក្សាសុវត្ថិភាព និងសកម្មភាពមិនប្រក្រតីណាមួយ ដែលអាចកើតមានឡើងនៅតាមច្រកព្រំដែន។ សូមស្តាប់ប្រសាសន៍របស់លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា ដែលរៀបចំដោយស៊ឹម ចាន់សំណាង៖ Read more