newsare.net
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការបញ្ជាក់ជាផលោក ហេង រតនា៖ យើងរីករាយដែលរដ្ឋបាលលោកដូណាល់ ត្រាំ ផ្តល់ជំនួយដល់CMAC ឡើងវិញ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសអាមេរិក ដែលសម្រេចអនុញ្ញាតឲ្យគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលស្ថិតក្រោមជំនួយអាមេរិកដំណើរការឡើងវិញ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានសម្តែងនូវការសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក។ បើតាមលោក ហេង រតនា CMACនឹងបន្តស្នើសុំជំនួយពីអាមេរិករយៈពេល៣ឆ្នាំទៀត ខណៈគម្រោងបោសសម្អាតមីនគាំទ្រដោយជំនួយអាមេរិកបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៥នេះ។ Read more