newsare.net
ឈុតឆាកទាស់សំដី ដំឡើងសំឡេង នៅសេតវិមាន ដែលនៅក្នុងនោះ លោកដូណាល់ ត្រាំ បានគំរាមលែងជួយអជំហររបស់លោកត្រាំមិនច្បាស់លាស់ លោកម៉ាក្រុងលើកនិយាយពីឆ័ត្រនុយក្លេអ៊ែរបារាំងការពារអឺរ៉ុប
ឈុតឆាកទាស់សំដី ដំឡើងសំឡេង នៅសេតវិមាន ដែលនៅក្នុងនោះ លោកដូណាល់ ត្រាំ បានគំរាមលែងជួយអ៊ុយក្រែន បានធ្វើឲ្យភ្នែករបស់អឺរ៉ុបភ្លឺស្វាងជាងមុន។ ដោយធ្លាប់ពឹងផ្អែកទាំងស្រុងទៅលើអាមេរិក តាមរយៈការប្រគល់អនាគតការពារសន្តិសុខអឺរ៉ុបទៅឲ្យអាមេរិកចាត់ចែងរហូត ក្រោមឆ័ត្រអូតង់ ថ្នាក់ដឹកនាំអឺរ៉ុប ចាប់ផ្តើមដំបូងដោយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានលើកសំណើសាជាថ្មីឲ្យមានការពិភាក្សាពីអាវុធនុយក្លេអ៊ែររបស់អឺរ៉ុប។ ជារួម លោកម៉ាក្រុងចង់និយាយពីអាវុធនុយក្លេអ៊ែររបស់បារាំង នៅក្នុងគោលដៅអភិវឌ្ឍខ្សែបណ្តាញយុទ្ធសាស្រ្តរវាងប្រទេសសមាជិកសហភាពអឺរ៉ុប។ តើឆ័ត្រនុយក្លេអ៊ែរបារាំង នឹងអាចជំនួសឆ័ត្រការពាររបស់អាមេរិក នៅទឹកដីអឺរ៉ុបដែរឬទេ? Read more