newsare.net
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ បានកិច្ចប្រជុំRBC៖ កម្ពុជា-ថៃ រក្សាស្មារតីអនុវត្តបទឈប់បាញ់និងចំណុចទាំង១៣នៃGBC
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ បានប្តេជ្ញាចិត្តបន្តអនុវត្តនូវលទ្ធផលកិច្ចប្រជុំពិសេសរវាង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៨កក្កដា និងលទ្ធផលឯកភាពគ្នាទាំង១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃ៧សីហា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី១៦ ខែសីហានេះ។ តាមអ្នកនាំពាក្យរូបនេះ កម្ពុជា-ថៃ បានយល់ស្របបង្កើតក្រុមការងារសម្របសម្រួលមួយ ដើម្បីរក្សាទំនាក់ទំនងនៅគ្រប់កម្រិត។ Read more