newsare.net
នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន និងថ្នាក់ដឹកនាំប្រទេសអឺរ៉ុប កាលពលោកដូណាល់ត្រាំ លើកសំណើស្តីពីការធានាសន្តិសុខឲ្យអ៊ុយក្រែន ដែលស្រដៀងគ្នានឹងការធានារបស់អូតង់
នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន និងថ្នាក់ដឹកនាំប្រទេសអឺរ៉ុប កាលពីថ្ងៃសៅរ៍ ទី ១៦សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានលើកសំណើស្តីពីការធានាសន្តិសុខឲ្យអ៊ុយក្រែន ដោយមិនចាំបាច់ឲ្យប្រទេសនេះចូលជាសមាជិករបស់អង្គការអូតង់។ យោងតាមប្រភពមន្រ្តីអាមេរិកដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោកដូណាល់ត្រាំបង្ហាញគំនិតគាំទ្រការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីដែលចង់ឲ្យអ៊ុយក្រែនដកខ្លួនទាំងស្រុងចេញពីតំបន់ដុនបាស់ ជាថ្នូរនឹងការឈប់វាយប្រហាររបស់កងទ័ពរុស្ស៊ីនៅតំបន់ពីរផ្សេងទៀត គឺKherson និងZaporizhzhia។ តំបន់ពីរនេះគ្រប់គ្រងមួយផ្នែកដោយកងទ័ពអ៊ុយក្រែនដែលកំពុងវាយរុញច្រានកងទ័ពរុស្ស៊ី។ ឈាង បុប្ផាលម្អិតព័ត៌មាននេះ Read more