newsare.net
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញមានការព្រួយបារម្ភពីមហាជនមួយចំនួន តាមរយៈបណ្តាញសងលោក ជុំ សុភមករា៖ អាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឲ្យសរសេរលើប្រសាទអង្គរទេ
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញមានការព្រួយបារម្ភពីមហាជនមួយចំនួន តាមរយៈបណ្តាញសង្គមនានា ចំពោះការសរសេរ ចារ ឬគូសវាសផ្សេងៗនៅលើជញ្ជាំង ឬសរសរប្រាសាទអង្គរវត្ត។ ជុំវិញក្តីកង្វល់នេះ លោក ជុំ សុភមករា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះថា មានជនបរទេសចម្រុះជាតិសាសន៍បានសរសេរ ឬចារជាអក្សរផ្សេងៗ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត ដែលបានធ្វើឡើងតាំងពីទសវត្ស៦០ ឬ៧០មកម្លេះ។ តែចាប់តាំងពីប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២មក ការសរសេរ និងចារអក្សរផ្សេងៗមិនត្រូវបានអនុញ្ញាតឡើយ។ សូមស្តាប់លោក ជុំ សុភមករា រៀបចំដោយ ញឹម សុផល៖ Read more











