លោក សុទ្ធ គឹមកុលមុនី៖ ប្រមុខរដ្ឋាភិបាលបញ្ជាឲ្យអង្គភាពគ្រោះមហន្តរាយអន្តរាគមន៍ទឹកដល់ពលរដ្ឋបន្ទាន់
newsare.net
សីតុណ្ហភាពនៅក្នុងប្រទេសកម្ពុជានៅតែបន្តឡើងកំដៅខ្លាំងខុសពីឆ្នាំមុនៗ។ ស្ថានភាពនេះលោក សុទ្ធ គឹមកុលមុនី៖ ប្រមុខរដ្ឋាភិបាលបញ្ជាឲ្យអង្គភាពគ្រោះមហន្តរាយអន្តរាគមន៍ទឹកដល់ពលរដ្ឋបន្ទាន់
សីតុណ្ហភាពនៅក្នុងប្រទេសកម្ពុជានៅតែបន្តឡើងកំដៅខ្លាំងខុសពីឆ្នាំមុនៗ។ ស្ថានភាពនេះធ្វើឲ្យតំបន់មួយចំនួនប្រឈមនឹងគ្រោះរាំងស្ងួត និងកង្វះខាតទឹកសម្រាប់ប្រើប្រាស់ជាបណ្តើរៗ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំអន្តរាគមន៍ចំពោះការខ្វះខាតទឹករបស់ប្រជាពលរដ្ឋជាបន្ទាន់។