រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិទាមទារចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងមេក្រុមហាម៉ាស
newsare.net
ដោយចាត់ទុកថា សង្គ្រាមនៅតំបន់ហ្កាហ្សា ជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិទាមទារចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងមេក្រុមហាម៉ាស
ដោយចាត់ទុកថា សង្គ្រាមនៅតំបន់ហ្កាហ្សា ជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ, រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI បានប្រកាសស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ និងថ្នាក់ដឹកនាំក្រុមប្រដាប់ហាម៉ាស។ ភ្លាមៗ អ៊ីស្រាអែល បានប្រតិកម្មថា ការប្រកាសបែបនេះ ជារឿងអាម៉ាស និងបានធ្វើឲ្យអាប់ឱនបាត់បង់កិត្តិយសរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ទន្ទឹមនឹងគ្នាដែរ ភាគីក្រុមហាម៉ាសក៏បានថ្កោលទោសសំណើនេះ យ៉ាងដាច់អហង្ការ។