newsare.net
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា អំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធពន្លឿនទូតអាល្លឺម៉ង់អំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធពន្លឿនដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា អំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដោយថាការអូសបន្លាយពេលវេលាយូរ នឹងធ្វើឱ្យវិវាទនេះកាន់តែពិបាកដោះស្រាយ។ ការអំពាវនាវរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger ធ្វើឡើងតាមរយៈហ្វេសប៊ុកស្ថានទូតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ខណៈវិវាទការងាររវាងកូដករ និងក្រុមហ៊ុនណាហ្គា មិនទាន់មានដំណោះស្រាយ។ លោក Christian Berger លើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃបានជំរុញទៅភាគីពាក់ព័ន្ធទាំងអស់ឱ្យចាប់ផ្តើមដំណើរការចរចាក្នុងការដោះស្រាយវិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានជោគជ័យ។ លោកបន្តថា ស្ថានភាពវិវាទការងាររវាងកូដករ និងក្រុមហ៊ុនណាហ្គា ស្រដៀងគ្នានៅប្រទេសអាល្លឺម៉ង់ដែរ ប៉ុន្តែបើសិនជាជម្លោះនេះអូសបន្លាយកាន់តែយូរនោះ លោកថាវាកាន់តែពិបាកដោះស្រាយ។ លោកបញ្ជាក់ថា មូលហេតុដែលពិបាកដោះស្រាយ ដោយសារជំហររបស់ភាគីនីមួយៗក្នុងជម្លោះមាននិន្នាការកាន់តែរឹងមាំ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ពួកគេក្នុងការសម្របសម្រួល។ លោកថា នាពេលថ្មីៗនេះ លោកត្រូវបានលើកទឹកចិត្តដោយការពិតដែលថាឥឡូវនេះ តួអង្គទាំងអស់ហាក់ដូចជាផ្ដោតលើសកម្មភាពនៅតុចរចាដែលលោកជឿថាជាវិធីសាស្ត្រត្រឹមត្រូវ។ កូដករណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា បានថ្លែងថា កញ្ញាគាំទ្រចំពោះការលើកឡើងរបស់ស្ថានទូតអាល្លឺម៉ង់ ដែលចង់ឃើញក្រុមហ៊ុនណាហ្គាបញ្ចប់វិវាទជាមួយកូដករឱ្យបានឆាប់។ កញ្ញាថា ដើមចមដែលនាំឱ្យវិវាទការងារនេះអូសបន្លាយពេលជិត ៤ខែមកនេះ ដោយសារតែក្រសួងការងារ ហាក់មានភាពលម្អៀងទៅកាន់ភាគីក្រុមហ៊ុន។ ការអូសបន្លាយពេលនេះ បានធ្វើឱ្យក្រុមកូដករដែលធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុន និងស្ថាប័នតុលាការទម្លាក់បទចោទប្រកាន់ និងមានដំណោះស្រាយវិវាទការងារនេះ ត្រូវបានអាជ្ញាធរធ្វើទុក្ខបុកម្នេញដោយប្រើអំពើហិង្សាគ្រប់រូបភាព និងបានបៀតបៀនទៅលើពួកគេ ខណៈកូដករដែលភាគច្រើនជាស្ត្រីបាននាំគ្នាបន្តចេញធ្វើកូដកម្ម។ […] The post ទូតអាល្លឺម៉ង់អំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធពន្លឿនដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ appeared first on The Cambodia Daily Khmer. Read more