newsare.net
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានរៀបចំពិធីប្រកាសផ្សព្វផ្សាយមួយទាក់ទងនឹង«របលោក នុន សុគន្ធា៖ ចំនួនជនជាតិដើមភាគតិចឆ្នាំ២០២៤ ថយចុះ៣៥% ធៀបនឹងឆ្នាំ២០០៨
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានរៀបចំពិធីប្រកាសផ្សព្វផ្សាយមួយទាក់ទងនឹង«របាយការណ៍ស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៖ បច្ចុប្បន្នភាពឆ្នាំ២០២៤»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក នុន សុគន្ធា ប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាឲ្យដឹងថា ចំនួនជនជាតិដើមភាគតិចថយចុះ៣៥% ធៀបទៅនឹងទិន្នន័យឆ្នាំ២០០៨ ខណៈដែលឆ្នាំ២០១៩ មានជនជាតិដើមភាគតិចសរុបជាង១៧ម៉ឺននាក់ ឬ១,១១% នៃប្រជាជនកម្ពុជាសរុប។ បើតាមលោក នុន សុគន្ធា ការថយចុះចំនួនជនជាតិដើមភាគតិចនៅក្នុងរបាយការណ៍ បណ្តាលមកពីមូលហេតុមួយចំនួន ដូចជាការប្រើប្រាស់កំរងសំណួរដែលអាចនាំឲ្យមានការភ័ន្តច្រឡំ ការប្រមូលព័ត៌មាន និងជនជាតិដើមភាគតិចខ្លួនឯងមានការខ្មាស់អៀនចំពោះការរើសអើងក្នុងសង្គមជាដើម។ Read more